• កម្មករបាននាំគ្នាសម្រុកចេញពីរោងចក្រមួយកន្លែង ក្រោយរកឃើញកម្មកររោងចក្រ (A and J) ចំនួន៥៤នាក់ មានវិជ្ជមានកូវីដ១៩

    ភ្នំពេញ)៖ តាមរយៈហេ្វសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តស្វាយរៀង នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១បានឲ្យដឹងថា កម្មករពិតជាបាននាំគ្នាសម្រុកចេញពីរោងចក្រ មួយកន្លែងកាលពីល្ងាចថ្ងៃពុធនេះ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញកម្មកររោងចក្រ (A and J) ចំនួន៥៤នាក់ មានវិជ្ជមានកូវីដ១៩។

    លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ និងបំភ្លឺថា «នៅព្រលប់ថ្ងៃទី២៦ ខែឧសភានេះថា ក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេ ខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ខេត្តស្វាយរៀងចំនួន១០៨នាក់ ដោយក្នុងនោះរកឃើញ៥៤នាក់ មានវិជ្ជមានកូវីដ១៩ និងដឹកយកទៅ ព្យាបាលភ្លាម។ លោកបានបញ្ជាក់ថា “អ្នកនាំគ្នារត់នៅរោងចក្រផ្សេងទេ”។ គាត់ឃើញគេយកសំណាកគាត់ស្មានថា យកសំណាកពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោងគាត់ចេញពីធ្វើការផង ក៏នាំគ្នាសម្រុកចេញមកខាងក្រៅហើយវាច្រឡំចឹងទេ»។

    យោងតាមប្រភពវិដេអូ (Live) បានបញ្ជាក់ថា ក្រុមកម្មករនៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បាននាំគ្នាសម្រុកចេញពីរោងចក្រ (A and J) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ខេត្តស្វាយរៀង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ