• EDC ផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនីជាបណ្តោះអាសន្ន នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដោយសាររថយន្ដដឹកដី លើកបែនទាក់ខ្សែភ្លើង

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០៖២០នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខP2219-F1 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុល ខ្សែបណ្ដាញតង់ស្យុងទាប (LV) មូលហេតុបណ្ដាលមកពី មានរថយន្ដដឹកដី លើកបែនទាក់ខ្សែបណ្ដាញតង់ស្យុងទាប (LV) កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    អគ្គិសនីកម្ពុជា បានបញ្ជាក់ថា អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់។

    អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការ រអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ