• ខេត្តកោះកុង សម្រេចបិទបណ្ដោះអាសន្នតំបន់ទេសចរណ៍មួយចំនួន នៅស្រុកស្រែអំបិល និងស្រុកថ្មបាំង ដែលកំពុងឆ្លងរាលដាលជំងឺកូវីដ១៩

    (កោះកុង)៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានចេញសេចក្ដីសម្រេចស្ដីពីការបិទជាបណ្ដោះអាសន្ន នូវតំបន់ទេសចរណ៍មួយចំនួនក្នុងស្រុកស្រែអំបិល និងស្រុកថ្មបាំង ដែលកំពុងមានការឆ្លងរាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

    តំបន់ទេសចរណ៍ដែលត្រូវបិទបណ្ដោះអាសន្ននេះ រួមមាន៖ ឆ្នេរនេសាទ, ឆ្នេរកោងកាង ស្ថិតក្នុងឃុំជ្រោយស្វាយ, កោះខ្យង ស្ថិតក្នុងឃុំជីខក្រោម និងស្ទឹងពពក ស្ថិតក្នុងឃុំដងពែង នៃស្រុកស្រែអំបិល ដែលជាតំបន់កំពុងមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងបិទជាបណ្ដោះអាសន្ននូវ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងឃុំជីផាត នៃស្រុកថ្មបាំង ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

    អភិបាលខេត្តកោះកុង បានសម្រេចទៀតថា ចំពោះរថយន្ដឈ្នួលដឹកមនុស្សចេញ-ចូលស្រុកស្រែអំបិល ត្រូវបិទចរាចរណ៍ក្នុងរយៈពេលមួយសប្ដាហ៍ និងរថយន្ដដឹកទំនិញ ត្រូវធ្វើតេស្ដរហ័សលើកអ្នកបើកបរ និងព្រូឡានជាប្រចាំ និងមិនអនុញ្ញាតឲ្យចូលទៅក្នុងផ្សារជាដាច់ខាត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ