• រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញ-ចូល ផ្សារសាមគ្គី

    (សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែឧសភា បានសម្រេចបានការចេញ-ចូលផ្សារសាមគ្គី បណ្ដោះអាសន្ន ក្រោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩កាលពីថ្ងៃទី២៥ ខែឧសភា។

    យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញសារព័ត៌មាន ទទួលបាន ការសម្រេចបិទការចេញ-ចូលបណ្ដោះអាសន្នផ្សារសាមគ្គី ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប នៅពេលនេះ គឺអ្នកវិជ្ជមានកូវីដ១៩ម្នាក់ ក្នុងចំណោម៣នាក់ដែលរកឃើញកាលពីថ្ងៃទី២៥ ខែឧសភា ជាអាជីវករលក់កាហ្វេ យីហោ ឧម៉ា នៅប៉ែកខាងមុខឆៀងខាងលិច នៃផ្សារសាមគ្គី។ ស្រ្ដីអ្នកវិជ្ជមានកូវីដ១៩ម្នាក់នោះ ឈ្មោះ ស៊ុ សុធា ភេទស្រី អាយុ៥០ឆ្នាំ ដែលមានអាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

    របាយការណ៍ដដែលបានបង្ហាញថា ស្ត្រីរូបនេះ បានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពសាច់ញាតិនៅរាជធានីភ្នំពេញ នៅចន្លោះថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញតាមរថយន្តក្រុង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

    រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬធ្លាប់ចូលទិញកាហ្វេពីទីតាំងខាងលើ ឬ ធ្លាប់បានចេញ-ចូលផ្សារសាមគ្គី ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ