• Moderna និយាយថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព ១០០% ចំពោះក្មេងជំទង់អាយុពី១២ ដល់ ១៧ឆ្នាំ

    (វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Moderna បានប្រកាសនៅថ្ងៃអង្គារនេះថា ការសិក្សាបានរកឃើញថាវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនមានប្រសិទ្ធភាពរហូតដល់ ១០០ភាគរយ ចំពោះកុមារដែលមានអាយុពី១២ ទៅ ១៧ឆ្នាំ ហើយគ្រោងនឹងបង្ហាញលទ្ធផលនេះទៅកាន់និយតករពិភពលោកនៅខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Hill នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។

    លោក Stéphane Bancel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងត្រូវបានលើកទឹកចិត្តថា mRNA-1273 មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺ COVID-19 សម្រាប់មនុស្សវ័យជំទង់។ វាពិតជាគួរឱ្យរំភើបណាស់នៅពេលដែលឃើញវ៉ាក់សាំង Moderna អាចបង្ការជំងឺឆ្លង SARS-CoV-2 »។

    លោកបានបន្ថែមថា «យើងនឹងបញ្ជូនលទ្ធផលទាំងនេះទៅ FDA សហរដ្ឋអាមេរិក និងនិយ័តករពិភពលោកនៅដើមខែមិថុនានេះ ហើយនឹងស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់។ យើងនៅតែប្តេជ្ញាចិត្តចូលរួមចំណែករបស់យើងដើម្បីជួយបញ្ចប់ការរីករាលដាលនៃជំងឺ COVID-19»។

    យោងទៅតាម Moderna បានគូសបញ្ជាក់ថា ការសិក្សារបស់ខ្លួនមានក្មេងវ័យជំទង់អាយុចន្លោះពី១២ ទៅ ១៧ឆ្នាំចំនួន ៣,៧៣២នាក់បានចូលរួម ដោយពុំមានករណីឆ្លង COVID-19 ណាមួយត្រូវបានគេសង្កេតឃើញនៅក្នុងចំណោមអ្នកចូលរួមទាំងនោះទេ ហើយក៏មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពផងដែរ»។

    ការប្រកាសនេះ កើតឡើងប្រហែលជាពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវបានអនុម័តឲ្យប្រើប្រាស់លើកុមារដែលមានអាយុពី១២ ទៅ១៥ ឆ្នាំ។

    គួរបញ្ជាក់ថា បើយោងតាមក្រុមហ៊ុនដដែល វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩៣ ភាគរយ ក្នុងរយៈពេល ២សប្តាហ៍បន្ទាប់ពីការចាក់លើកទី១ ហើយប្រសិទ្ធភាព ១០០ ភាគរយបន្ទាប់ពីការចាក់លើកទី២ រួច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ