• ទូកនេសាទជប៉ុនបុកជាមួយនាវារុស្ស៉ី នៅក្នុងដែនទឹកខេត្តហុកកៃដូ, មនុស្ស៣នាក់អាចនឹងបាត់បង់ជីវិត

    (តូក្យូ)៖ ទូកនេសាទជប៉ុនមួយគ្រឿង បានបុកជាមួយនាវារុស្ស៊ីមួយគ្រឿងទៀត នៅព្រឹកថ្ងៃពុធនេះ ក្នុងដែនទឹកខេត្តហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន ខណៈកងល្បាតដែនសមុទ្រជប៉ុនព្រួយបារម្ភថា មនុស្ស ០៣នាក់អាចនឹងបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។

    បើតាមកងកម្លាំងល្បាតដែនសមុទ្រជប៉ុន ទូកនេសាទជប៉ុនខាងលើនេះបានលិច ក្រោយពីបានបុកជាមួយនាវារុស្ស៊ី ស្ថិតនៅដែនទឹកនៃទីក្រុង ម៉ុមបិតស៊ូ (Mombetsu) នៃខេត្ត Hokkaido។ បើតាមអាជ្ញាធរជប៉ុន នាវិក ០៣នាក់បានបង្ហាញអការៈធ្ងន់ធ្ងរខ្លាំង ក្រោយពីត្រូវបានសង្គ្រោះចេញពីក្នុងទឹក ហើយពួកគេទំនងជាមានសង្ឃឹមរស់តិចណាស់។

    គួរបញ្ជាក់ថា ក្រោយហេតុការណ៍បានកើតមានឡើង នៅក្នុងដែនសមុទ្រជប៉ុនខាងលើនេះ នាវិកនៅលើទូកនេសាទជប៉ុនទាំងអស់ ត្រូវបានក្រុមការងារលើនាវារុស្ស៊ីជួយស្រោចស្រង់។ យ៉ាងណាក៏ដោយ មូលហេតុចម្បងដែលបង្កឲ្យមាន គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវទឹកនេះ គឺមិនមានការបញ្ជាក់ឲ្យបានច្បាស់លាស់ឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ