• លោក Elon Musk បញ្ជាក់ថា Tesla ខិតជិតដល់ការបង្កើតរោងចក្រផលិតរថយន្តនៅក្នុងប្រទេសរុស្ស៊ី ខណៈបច្ចុប្បន្នមានតែនៅអាមេរិក និងចិន

    (អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកំពុងល្បី និងឈានមុខគេ Tesla បាននិងកំពុងតែពិចារណាក្នុងការបង្កើតរោងចក្រផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដើម្បីជំរុញការផលិត និងផ្គត់ផ្គង់ទីផ្សារ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

    លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍តាមរយៈវីដេអូមួយថា ក្រុមហ៊ុន Tesla ពិតជាកំពុងតែពិចារណាក្នុងការបង្កើតរោងចក្រផលិតរថយន្តថ្មីនៅក្នុងប្រទេសរុស្ស៊ី និងតំបន់មួយចំនួនទៀត ខណៈដែលបច្ចុប្បន្នមានតែរោងចក្រនៅសហរដ្ឋអាមេរិច និងចិន។

    «ខ្ញុំគិតថា យើង (Tesla) ជិតឈានដល់ដំណាក់កាលនៃការបង្កើតរោងចក្រមួយនៅក្នុងប្រទេសរុស្ស៊ី ដែលវាគឺជារឿងអស្ចារ្យ។ យើងក៏គ្រោងបង្កើតរោងចក្រនៅក្នុងតំបន់ផ្សេងៗដែលជាអតីតសហភាពសូវៀត»។ នេះជាសម្ដីរបស់លោកលោក Musk បានបញ្ជាក់បន្ថែម។

    តាមការសង្កេតគេឃើញថា មួយរយៈចុងក្រោយនេះ លោក Elon Musk ហាក់មានទំនាក់ទំនងល្អជាមួយរុស្ស៊ី ដូចជាលោកបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ឲ្យចូលជជែកកម្សាន្តនៅក្នុងវេទិកានៃកម្មវិធី Clubhouse ហើយថ្មីៗនេះលោកត្រូវបានទទួលការអញ្ជើញដោយផ្ទាល់ពីសំណាក់លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Dmitry Peskov ក្នុងវេទិកាបច្ចេកវិទ្យាមួយ និងជាពិសេសលោក Elon Musk បានអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិក និងរុស្ស៊ី ពិភាក្សាអំពីបញ្ហាតានតឹងឡើងវិញ ព្រោះវាអាចនឹងឈានទៅរកស្ថានភាពមិនល្អដូចសម័យសង្គ្រាមត្រជាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ