• ទីបំផុត Internet Explorer នឹងលាចាកពីអ្នកប្រើប្រាស់ទាំងឡាយហើយ

    ទីបំផុត Microsoft បានកំណត់ថ្ងៃខែឱ្យ Internet Explorer លាចាកពីអ្នកប្រើប្រាស់ បន្ទាប់ពីបានរស់នៅក្នុងប្រព័ន្ធប្រតិបត្តិការ Microsoft Window អស់រយៈពេល ២៥ឆ្នាំ មកនេះ។

    នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ គឺជាកាលបរិច្ឆេទផ្លូវការដែល Microsoft បិទការគាំទ្រ Internet Explorer 11 ទាំងស្រុង ដោយជំនួសមកវិញនូវ web browser ថ្មី Microsoft Edge នៅក្នុងកំណែអាប់ឌែត Window 10។ នេះបើយោងទៅតាមប្រសាសន៍របស់ លោក Sean Lyndersay ជាថ្នាក់ដឹកនាំកម្មវិធី Microsoft Edge។

    គួរបញ្ជាក់ថា Microsoft Edge គឺជាទម្រង់ web browser ដ៏ទំនើបមួយដែលវិវឌ្ឍន៍ខ្លួនពីទម្រង់កម្មវិធីរបស់ Internet Explorer។ Microsoft បញ្ចេញ web browser ថ្មីនេះនៅ ឆ្នាំ២០១៥ សម្រាប់ Windows 10 និង Xbox One ចំណែកឯសម្រាប់ Android និង iOS គឺនៅ ឆ្នាំ២០១៧ និងសម្រាប់ Linux នៅឆ្នាំ២០២០៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ