• ខណ្ឌសែនសុខ ជូនដំណឹងដល់ប្រជាពលរដ្ឋពីការចាក់វ៉ាក់សាំងដូសទី២ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមិថុនា

    (ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានរបស់ខ្លួន ដែលការចាក់ដូសទី១ កំពុងតែដំណើរការ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

    ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខណ្ឌសែនសុខ ក៏បានបង្ហាញទីតាំងសម្រាប់ចាក់វ៉ាក់សាំង និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងអ្នកគ្រប់គ្រងតាមទីតាំងនីមួយៗផងដែរ។ បន្ថែមពីនេះ រដ្ឋបាលខណ្ឌសែនសុខ បានបញ្ជាក់ថា សម្រាប់ដំណើរការចាក់ដូសទី២ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ