• ភ្នំភ្លើងនៅកុងហ្គោផ្ទុះយ៉ាងកក្រើក និងបង្កឲ្យមនុស្ស១៥នាក់ស្លាប់

    (គីនសាសា)៖ មនុស្សយ៉ាងហោចណាស់ ១៥នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស បន្ទាប់ពីភ្នំភ្លើង នីយីរ៉ាហ្គុងហ្គោ (Nyiragongo) ស្ថិតនៅក្នុងខេត្ត គីវូខាងជើង (North Kivu) នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានផ្ទុះកាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។

    អ្នកនាំពាក្យរដ្ឋាភិបាលកុងហ្គោ (DRC) បាននិយាយថា មនុស្សសរុប ១៥នាក់បានស្លាប់ នៅពេលពួកគេព្យាយាមរត់គេចចេញពីកម្អែលភ្នំភ្លើង ដោយក្នុងនោះ ០៩នាក់បានស្លាប់ដោយសាររថយន្តរបស់ពួកគេក្រឡាប់, ០៤នាក់គឺជាទណ្ឌិត ដែលបានស្លាប់ព្យាយាមរត់គេចចេញពីពន្ធនាគារ ហ្គោម៉ា (Goma) និង ០២នាក់បានស្លាប់ដោយសាររលាកកម្អែលភ្នំភ្លើងផ្ទាល់តែម្តង។

    គួរបញ្ជាក់ថា អាជ្ញាធរ DRC មិនទាន់បញ្ចេញរបាយការណ៍ ដែលបង្ហាញអំពីទំហំនៃការខូចខាត ដោយសារតែករណីភ្នំភ្លើងផ្ទុះ ដ៏កម្របំផុតប្រចាំទ្វីបអាហ្វ្រិកខាងលើនេះឡើយ។ អាជ្ញាធរនៅតែធ្វើការអង្កេត ខណៈឧទ្ធម្ភាគចក្ររបស់កងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ (UN) បានបន្តធ្វើការហោះឆ្វែង ភ្នំភ្លើង Nyiragongo។ អាជ្ញាធរកុងហ្គោបានព្រមានថា ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយភ្នំភ្លើងនេះ នឹងអាចកើតមានបន្តទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ