លោក ឆន សុវណ្ណារាជ បានជួបទុក្ខធំនៅថ្ងៃនេះ ក្រោយពីមានព័ត៌មានថា អ្នកម្ដាយជាអ្នកមានគុណរបស់លោកបានធ្វើមរណកាលទៅហើយ។
ឆន សុវណ្ណារាជ បានសរសេរប្រាប់ក្រុមអ្នកគាំទ្ររបស់លោកនៅព្រឹកថ្ងៃនេះ។ លោកថា “ខ្ញុំបាទ និងក្រុមគ្រួសារមានទុក្ខជាទម្ងន់ដោយសារម្តាយជាទីស្រលាញ់របស់ខ្ញុំ បានលាចាកលោកទៅកាន់ទីឋានបរមសុខកាលពីយប់មិញ ដូច្នេះខ្ញុំបាទ និងក្រុមគ្រួសារទាំងមូលបានរៀបចំពិធីបុណ្យសព នៅគេហដ្ឋានយើងខ្ញុំដែលមានអាស័យដ្ឋាននៅផ្ទះលេខ 59E0 ផ្លូវលំលេខ 5 ភូមិទួលសំពៅ សង្កាត់ទួលសង្កែ 1 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ”។
តារាចម្រៀងបានជូនដំណឹងជាដំណឹងដល់បងប្អូន និងញាតិមិត្តជិតឆ្ងាយទាំងអស់អំពីការចាកចេញរបស់ម្ដាយលោក ប៉ុន្តែជាមួយគ្នាលោកមិនបានបញ្ចេញមូលហេតុថាអ្នកមានគុណរបស់លោករូបនេះ កើតអាការអ្វីឡើយ។ មិត្តរួមអាជីព និងប្រិយមិត្តជាច្រើនបាន និងកំពុងចូលរួមផ្ញើសាររំលែកទុក្ខតារាចម្រៀងហង្សមាស។