• លោក Blinken បញ្ជាក់ថាអាមេរិកមិនចង់ទិញយកកោះ Greenland ឡើយ ក្រោយលោក ត្រាំធ្លាប់ដាក់សំណើទិញ

    (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងមិនទិញយកកោះ Greenland ឡើយបន្ទាប់ពី អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ធ្លាប់បានដាក់សំណើទិញដែនកោះមួយនេះដែលបង្កឱ្យមានភាពតានតឹងការទូតរវាងអាមេរិក និងដាណឺម៉ាកនៅក្រោម អាណត្តិរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

    លោក Antony Blinken ធ្វើការកត់សម្គាល់បែបនេះនាឱកាសបំពេញទស្សនកិច្ចលើកោះ Greenland នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងក្រោយចូលរួមក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាតំបន់អាក់ទិចក្នុងប្រទេសអ៉ីស្លង់ កាលពីប៉ុន្មានថ្ងៃមុននេះជាទីដែលលោកបានប្រកាសពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការពង្រឹងចំណងមិត្តភាព ជាមួយប្រទេសជាដៃគូក្នុងតំបន់អាក់ទិច Greenland និងដាណឺម៉ាក។

    គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ មន្ត្រីជាន់ខ្ពស់ម្នាក់របស់លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថាអតីតប្រធានាធិបតីអាមេរិករូបនេះមានបំណង និងបានពិភាក្សា ពីលទ្ធភាពទិញយកកោះ Greenland ពីដាណឺម៉ាក។ ប៉ុន្តែ ដាណឺម៉ាកបានជំទាស់យ៉ាងខ្លាំងដោយនិយាយថា Greenland មិនមែនទុកសម្រាប់លក់នោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ