• តារារ៉េបល្បី ASAP ទម្លាយទំនាក់ទំនងស្នេហ៍ជាមួយតារាចម្រៀងល្បី Rihanna ជាផ្លូវការ ក្រោយទាក់ទងគ្នាស្ងាត់ៗ

    (អាមេរិក)៖ បន្ទាប់ពីលេចឮដំណឹងមានទំនាក់ទំនងជាមួយគ្នាជាច្រើនឆ្នាំ ពេលនេះតារារ៉េប ASAP បានបញ្ជាក់ថា លោកកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង Rihanna។ ដោយ ASAP ហៅគូស្នេហ៍របស់ខ្លួនសុទ្ធតែ «ស្នេហ៍ពិតក្នុងជីវិត» ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

    ការបញ្ជាក់នេះ គឺត្រូវបានធ្វើឡើងនៅពេលដែលតារាចម្រៀងរ៉េប ASAP វ័យ ៣២ឆ្នាំ បានផ្តល់បទសម្ភាសន៍មួយជាមួយទស្សនាវដ្តី GQ ដោយបានបើកជំហរថា លោកបានលង់ស្នេហ៍មិត្តភក្តិម្នាក់ជាយូរមកហើយ ដោយហៅ «ស្នេហ៍ពិតក្នុងជីវិត» និង «នារីរបស់ខ្ញុំ» ថែមទៀត។

    តែយ៉ាងណា តារារ៉េប ASAP ដែលមានឈ្មោះពិតថា Rakim Athelaston Mayers មិនបានលំអិតនោះឡើយថាតើពួកគេមានទំនាក់ទំនងស៉ីជម្រៅជាមួយគ្នានៅពេលណា ខណៈពាក្យចចាមអារ៉ាម បានលើកឡើងថាទំនងជាបានចាប់ផ្តើមកាលពីឆ្នាំមុន។ ចំណែកអ្នកគាំទ្រមួយចំនួនទៀត បានលើកឡើងថា ទាក់ទង រវាង ASAP ជាមួយ នឹង Rihanna ផ្ទុះតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ពេលដែល A$AP ទៅគាំទ្រ RiRi ដល់ កន្លែងប្រគំតន្ត្រីទេសចរណ៍ «Diamond World Tour»។

    គួរជម្រាបថា កាលពីឆ្នាំ២០១៩ តារាស្រីដ៏ល្បីឈ្មោះ Rihanna បានក្លាយជាតារាស្រីមួយរូប ដែលមានទ្រពសម្បត្តិច្រើនជាងគេលើពិភពលោក ដោយទស្សនាវដ្តី Forbes បានគេប៉ាន់ស្មានថា កាលណោះនាងមានទ្រព្យសម្បត្តិប្រហែល ៦០០លានដុល្លារអាមេរិក។ ទ្រព្យសម្បត្តិដ៏ធំសម្បើមរបស់ Rihanna គឺមិនត្រឹមតែបានមកពីអាជីពតារាចម្រៀង និងការប្រគំតន្រ្ដីនោះទេ ក្នុងនោះក៏បានមកពីមុខរបរជំនួញ តាមរយៈការចាប់ដៃគូជាមួយម៉ាកទំនិញ LVMH ដែលជាក្រុមហ៊ុនគ្រឿងសម្អាងនៅបារាំង Fenty Beauty និងចំណូលរបស់នាងនៅក្រុមហ៊ុន Savage X Fenty នៅទីក្រុង Los Angeles៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ