• Ruben Dias ឈ្នះពានជាខ្សែការពារល្អបំផុតប្រចាំឆ្នាំរបស់ FWA

    (ក្រុងឡុងដ៍)៖ Ruben Dias ត្រូវបានបោះឆ្នោតជាប់ក្នុងនាមជាកីឡាករខ្សែការពារល្អបំផុតប្រចាំឆ្នាំ២០២១ របស់ Football Writers’ Association (FWA)។

    ខ្សែការពារអន្តរជាតិព័រទុយហ្គាល់ វ័យ ២៤ឆ្នាំខាងលើនេះបានជួយក្លិបមេឃខៀវ Manchester City ឈ្នះជើងឯក Premier League និងពាន League Cup រដូវកាលនេះ មុនពេលទៅប្រជែងពានធំ UEFA Champions League ទល់នឹងតោខៀវ Chelsea នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រោយផ្ទេរចេញពីក្លិបក្នុងស្រុក Benfica ក្នុងតម្លៃខ្លួន ៦៥លានផោនកាលពីរដូវក្តៅមុន។

    នេះក៏ជាលើកដំបូងផងដែរសម្រាប់ Dias ដែលឈ្នះពានឯកត្តជននៅអង់គ្លេស និងជាខ្សែការពារទី៣ ប៉ុណ្ណោះដែលទទួលបាន FWA គិតចាប់តាំងពីអតីតខ្សែការពារ Liverpool, Steve Nicole ឈ្នះចុងក្រោយគេកាលពី ៣២ឆ្នាំទៅកន្លងទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ