• ផលិតកម្ម YG គ្រោងបញ្ចេញក្រុមចម្រៀងនារី មានវ័យក្មេងជាប្រវត្តិសាស្ត្រ ក្នុងឆ្នាំនេះ

    (កូរ៉េ)៖ ផលិតកម្ម YG ត្រូវបានរាយការណ៍មកថា បាននឹងកំពុងរៀបចំជាសំងាត់ នូវក្រុមចម្រៀងនារីកូនពៅ ប្រចាំផលិតកម្ម ដែលមានវ័យក្មេងៗមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រនៃផលិតកម្ម YG។ បើសេចក្តីរាយការណ៍ ផលិតកម្មល្បីមួយនេះបានបង្ហើបថា ក្រុមចម្រៀងនារីថ្មីនេះ នឹងបញ្ចេញនៅក្នុងឆមាសទី២ នៃឆ្នាំ២០២១ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

    បើតាមការបង្ហើបជាផ្លូវការពីផលិតម្ម YG បានឲ្យដឹងថា ក្រុមចម្រៀងនារីដែលនឹងបញ្ចេញក្នុងពេលខាងមុខ នឹងក្លាយជាក្រុមចម្រៀងនារីដែលមានវ័យក្មេងៗ ក្នុងប្រវត្តិសាស្ត្រ YG។ បន្ថែមពីនេះ សមាជិកម្នាក់ៗដែលត្រូវបានជ្រើសរើសចូលក្នុងក្រុមនោះ គឺបានចាប់ផ្តើមហ្វឹកហាត់តាំងពីអាយុ ១០ ឆ្នាំ ហើយមានរយៈពេលហ្វឹកហាត់ជាមធ្យមគឺចន្លោះពី៤ ទៅ៥ឆ្នាំ។

    តែយ៉ាងណា ផលិតកម្ម YG មិនបានបញ្ជាក់នោះទេថា តើក្រុមចម្រៀងនារីថ្មីនេះ មានសមាជិកប៉ុន្មាននាក់ ខណៈអ្នកគាំទ្រហាក់ចង់ដឹងរឿងនេះជាខ្លាំង។ បើប្រៀបធៀបទៅនឹងអាយុជាមធ្យមរបស់ក្រុម 2NE1 នៅពេលបង្ហាញជាផ្លូវការ គឺ ២០ ឆ្នាំ និង អាយុជាមធ្យមរបស់ BLACKPINK គឺ ១៩ ឆ្នាំនៅពេលពួកគេ ចាប់ផ្តើមបង្ហាញជាក្រុម។

    គួរជម្រាបថា វាមានរយៈពេល៥ឆ្នាំហើយ ដែលផលិតកម្មល្បីមួយនៅកូរ៉េ គឺ YG Entertainment បានបង្កើតក្នុងចម្រៀងនារីថ្មីមួយទៀតឡើង ចាប់តាំងពីក្រុម BLACKPINK ត្រូវបានបង្កើតតាំងពីឆ្នាំ២០១៦៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច Baykdangn[email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ