• Bill Gates មិនទាន់ដាច់ចិត្តពីប្រពន្ធនោះទេ ក្រោយប្រកាសលែងលះអស់កន្លះខែមកនេះ

    កាលពីថ្ងៃពុធម្សិលមិញនេះ នៅក្នុងវេទិកាសកលមួយ នៃសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញ គេឃើញ លោក Bill Gates នៅតែពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍នៅឡើយ លើដៃខាងឆ្វេងរបស់គាត់។

    មានការសន្និដ្ឋានជាច្រើនបានលើកឡើងថា ថ្វីត្បិតដំណឹងលែងលះបានប្រកាសចេញទៅមែន ប៉ុន្ដែមហាសេដ្ឋីរូបនេះហាក់មិនទាន់ដាច់ចិត្តពីចំណងស្នេហាអស់រយៈពេល ២៧ឆ្នាំ របស់គាត់នោះទេ ដោយលោកនៅរក្សាចិញ្ចៀន ដែលជាវត្ថុអនុស្សាវរីយ៍នៃមង្គលការរបស់លោកនៅឡើយ។

    នេះជាដំណឹងដំបូងពី មហាសេដ្ឋី Bill Gates ដោយបានលេចមុខជាសាធារណៈ ក្រោយប្រកាសដំណឹងលែងលះ តាំងពីថ្ងៃទី៣ ខែមេសា កន្លងមក។

    ដូចគ្នាផងដែរ ក្នុងអំឡុងពេលកន្លះខែមកនេះ មហាសេដ្ឋីខាងលើត្រូវបានអះអាងថា កំពុងស្នាក់ក្លឹបវាយកូនហ្គោលឯកជនដ៏ប្រណិតមួយកន្លែង មានឈ្មោះថា The Vintage Club នៅរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិច នេះបើយោងទៅតាមសារព័ត៌មានកម្សាន្ដ Page Six៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ