• ថ្ងៃនេះ​ ចំនួនអ្នកឆ្លងហក់ឡេីងខ្ពស់វិញ​ ដល់ខ្ទង់ជាង៤០០នាក់

    តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី ២០ ឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា តួលេខថ្មីនៃអ្នកឆ្លងវីរុសកូវីដ-១៩ សរុបចំនួន ៤១៥ នាក់ និងអ្នកជាសះស្បើយចំនួន ៧៤៥ នាក់ សម្រាប់ទិន្នន័យថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២១។

    គួរឲ្យដឹងដែរថា តួលេខអ្នកឆ្លងនៅកម្ពុជា ក្នុងខែឧសភានេះ មានការឡើងចុះ តួយ៉ាងដូចជាថ្ងៃទី ២០ ឧសភា នេះ អ្នកឆ្លងកើនឡើងវិញ ក្នុងចំនួន ៤១៥ នាក់។ បើប្រៀបធៀបចំនួនអ្នកឆ្លងក្នុងមេសា អ្នកឆ្លងក្នុងខែឧសភា នៅតែមានចំនួនដ៏ច្រើន។ យ៉ាងណា កម្ពុជាបានកំពុងវិវឌ្ឍខ្លួនយ៉ាងល្អ ទៅរកការលុបបំបាត់ឲ្យបាននូវជំងឺកូវីដ១៩ ដូច្នេះសង្ឃឹមថាប្រជាពលរដ្ឋនៅតែបន្តរួមគ្នា សហការជាមួយក្រុមគ្រូពេទ្យ អាជ្ញាធរ និងគោរពឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការកំណត់របស់រដ្ឋាភិបាល ដើម្បីការការពារខ្លួនពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ