• ក្មេងស្រីលក់ព្រីង ដែលត្រូវសន្តិសុខផ្សារទាត់ក្រពប់ខ្ចាយ នឹងទទួលបានយុត្តិធម៌

    ក្រោយពីបានឃើញហ្វេសប៊ុករបស់បងប្អូនប្រជាពរដ្ឋ ដែលបានបង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់ថាសក្មេង ស្រីលក់ព្រីងម្នាក់ បណ្ដាលឲ្យ កំពប់ទៅលើដី អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បាន បង្ហាញអារម្មណ៍ រន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។ ឯកឧត្តមបានបញ្ជាក់ថា បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺនោះ គឺមិនអាចលើកលែងបានឡើយ។

    នៅថ្ងៃទី២០ ខែឧសភា នេះដែរ ឯកឧត្តមអភិបាល ក៏បានជួបផ្ទាល់ជាមួយក្មេងស្រីនោះហើយ បានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្តម វ៉ី សំណាង ក៏បានសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ។

    ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ