• ខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៣នាក់ ដែលភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ

    (កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៣នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ។

    តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តបានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយ អ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅមន្ទីរពេទ្យដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ