• រដ្ឋបាលខេត្តកណ្ដាល បន្ដផ្អាកដំណើរការបណ្ដោះអាសន្នផ្សាររដ្ឋទាំងអស់ ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ

    (កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចេញសេចក្ដីសម្រេចបន្ដផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារទាំងអស់ ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

    ក្នុងសេចក្ដីសម្រេចរបស់អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ផ្សាររដ្ឋទាំងអស់ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ ត្រូវផ្អាកជាបណ្ដោះអាសន្នបន្ដទៀត រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ