• Juventus ផ្តួល Atalanta ២-១ ដើម្បីលើកពាន Coppa Italia ជាលើកទី១៤ ច្រើនជាងគេ

    (ក្រុងរ៉ូម)៖ សេះបង្កង់ Juventus បានក្លាយជាជើងឯកពានលំដាប់ទី២ អ៉ីតាលី Coppa Italia 2020-2021 បន្ទាប់ពីយកឈ្នះគូប្រជែង Atalanta ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

    នេះជាលើកទី១៤ ដែលក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិអ៉ីតាលី Andrea Pirlo និងជាលើកទី៥ សម្រារប់អ្នកចាំទីចាស់វស្សា Gianluigui Bufon ដែលបានប្រកាសចាកចេញពីទឹកដី Turin នៅបំណាច់រដូវកាលនេះ។

    សមាជិកថ្មីរដូវកាលនេះ ខ្សែប្រយុទ្ធ Federico Chiesa ជាអ្នករកបានគ្រាប់ជ័យជម្នះ ២-១ នៅនាទី៧៣ នៅមុនពេល Atalanta នៅសល់សមាជិកតែ ១០នាក់ចាប់ពីនាទី៨៨ មក នៅពេល Toloi ត្រូវបានពិន័យកាតក្រហម។

    Juventus ក៏ជាក្រុមដែលធ្លាប់ឈ្នះពាន Coppa Italia ៤សម័យកាលជាប់ៗគ្នាផងដែរចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៨ ដោយខកខាន ១ឆ្នាំដែលបានឈ្នះដោយក្រុមពពកស Napoli ដែលសេះបង្កង់បានចាញ់ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ