• Facebook របស់កញ្ញា មាន ពេជ្ររីតា ត្រូវបានជនអនាមិកលួច Hack យកទៅគ្រប់គ្រង

    (ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា Facebook ផ្លូវការរបស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ត្រូវបានជនអនាមិកលួច Hack យកទៅប្រើប្រាស់ និងគ្រប់គ្រង ខណៈដែល Facebook របស់កញ្ញាមិនត្រូវបានប្រើប្រាស់តាំងពីចាប់ខ្លួនមកម៉េ្លះ។

    លោកមេធាវី គី តិច បានបញ្ជាក់ថា តាំងពីថ្ងៃដែលនគរបាលខណ្ឌទួលគោកចាប់ខ្លួនកញ្ញា មាន ពេជ្ររីតា (ថ្ងៃទី៨ ឧសភា) គឺកញ្ញាមិនបានប្រើប្រាស់ Facebook ទៀតទេ ដោយសារទូរស័ព្ទស្ថិតនៅក្នុងដៃរបស់នគរបាល និងតុលាការ។ ទើបតែយប់ថ្ងៃនេះ Facebook របស់កញ្ញាឃើញ Online ហើយកញ្ញាសាកចូលក្នុង Facebook របស់ខ្លួនចូលលែងកើតដោយសារ Username និង លេខសំងាត់ត្រូវបានគេលួច Hack និងដូរលេខកូដថ្មី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ