• ទីបំផុតឥណ្ឌាប្រកាសថា នឹងផ្គត់ផ្គង់វ៉ាក់សាំងដល់កម្មវិធី COVAX ឡើងវិញ «ចាប់ពីចុងឆ្នាំ២០២១នេះ»

    (ញូដេលី)៖ វិទ្យាស្ថានសេរឹមនៃប្រទេសឥណ្ឌា (Serum Institute of India ឬ SII) ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុតលើលោក បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមផ្គត់ផ្គង់វ៉ាក់សាំង ទៅដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ឡើងវិញ ចាប់ពីចុងឆ្នាំ២០២១តទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។

    SII កន្លងមកនេះ បានទទួលបន្ទុកផលិតវ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស បានចំនួនរាប់រយលានដូសរួចទៅហើយ ខណៈប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍជាច្រើនបានពឹងផ្អែកជាចម្បង លើវ៉ាក់សាំងរបស់ក្រុមហ៊ុននេះ ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីចាក់វ៉ាក់បង្ការ COVID-19 នៅក្នុងប្រទេសរៀងៗខ្លួន។

    គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាបានសម្រេចផ្អាកការផ្គត់ផ្គង់ វ៉ាក់សាំងបង្ការ COVID-19 ផលិតដោយ SII ទៅកាន់កម្មវិធី COVAX ជាបណ្តោះអាសន្ន ក្រោយប្រទេសនេះចាប់ផ្តើមរងការវាយលុក ដោយរលកទី ៣ នៃជំងឺ COVID-19 កាលពីចុងខែមីនា និងកាន់ធ្ងន់ធ្ងរបំផុតនៅអំឡុងខែមេសា និងដើមខែឧសភានេះ។ យ៉ាងណាក៏ដោយ ឥណ្ឌាបាននាំចេញវ៉ាក់សាំងជាង ២០០លានដូសរួចទៅហើយទៅកាន់អន្តរជាតិ។

    ប្រទេសឥណ្ឌាដែលមានប្រជាជនសរុបជាង ១,៣០០នាក់ បាននិងកំពុងបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ចំពោះមុខការរិះគន់អំពីភាពយឺតយ៉ាវ។ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឥណ្ឌាទើបតែសម្រេចបាន ការចាក់វ៉ាក់សាំង ១៨៤លានដូសប៉ុណ្ណោះ ដោយក្នុងនោះប្រជាជនជាង ៤០លាននាក់បានចាក់គ្រប់ដូស ដែលស្មើនឹង ៣% នៃចំនួនប្រជាជនសរុប៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ