• ពលរដ្ឋថៃងាកទៅរកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រៅប្រទេស ខណៈតម្រូវការក្នុងស្រុកកើនឡើងយ៉ាងគំហុក

    (បាងកក)៖ ពលរដ្ឋថៃមួយចំនួនដែលមិនចង់រង់ចាំចាក់វ៉ាក់សាំង COVID-19 ពីរដ្ឋាភិបាលរបស់ពួកគេ បានសម្រេចចិត្តជ្រើសរើសជម្រើសថ្មីមួយដោយសុខចិត្តចំណាយ ប្រាក់រាប់ពាន់ដុល្លារធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសដើម្បីបានចាក់វ៉ាក់សាំងដែលជាទូទៅគេហៅ «វ៉ាក់សាំងទេសចរណ៍»។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។

    តម្រូវការវ៉ាក់សាំងបានកើនឡើងយ៉ាងគំហុក ខណៈប្រទេសថៃកំពុងតស៊ូប្រយុទ្ធនឹងរលកថ្មីនៃ COVID-19 ដែលនេះជំរុញឱ្យពលរដ្ឋមួយចំនួនងាកទៅរកកញ្ចប់ ដំណើរកម្សាន្តទៅក្រៅប្រទេស ដែលមានភ្ជាប់ជាមួយការវ៉ាក់សាំងដោយឥតគិតថ្លៃ។ លោក Rachphol Yamsaeng ជានាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ Unithai Trip បានគូសបញ្ជាក់ដូច្នេះថា៖ «ពលរដ្ឋដែលជ្រើសយកជម្រើសនេះ គឺដោយសារតែពួកគេមិនចង់រង់ចាំយូរតទៅទៀតដើម្បីបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ។ បើសិនជាពួកគេមានជម្រើស ហើយមានលទ្ធភាពស្វែងរកការចាក់វ៉ាក់សាំង នោះពួកគេសុខចិត្តចំណាយប្រាក់ជំនួសឱ្យការរង់ចាំដែលមិនដឹងថាយូរប៉ុណ្ណា ទើបបាន ចាក់វ៉ាក់សាំង»។

    គួរបញ្ជាក់ថា បើតាមលោក Rachphol Yamsaeng ពលរដ្ឋថៃម្នាក់ត្រូវចំណាយប្រាក់យ៉ាងហោច ២,៣០០ដុល្លារក្នុងម្នាក់ សម្រាប់កញ្ចប់ដំណើរកម្សាន្តទេសចរណ៍ រយៈពេល ១០ថ្ងៃ ទៅកាន់ទីក្រុង Los Angeles, San Francisco និងទីក្រុង Las Vegas របស់សហរដ្ឋអាមេរិកជាទីដែលពួកគេអាចទទួលបានការចាក់វ៉ាក់សាំង COVID-19 ចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ដោយឥតគិតថ្លៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ