ប្រព័ន្ធថែទាំសុខភាពរបស់ម៉ាឡេស៊ីកំពុងទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរ ក្រោយការកើនឡើងករណីកូវីដ១៩នៅក្នុងសហគមន៍គ្មានឈប់ឈរជារៀងរាល់ថ្ងៃ។
ដោយសារកង្វះខាតបន្ទប់ដាក់អ្នកជំងឺ និងកំណើនអ្នកជំងឺកូវីដកម្រិតធ្ងន់កាន់តែច្រើន រដ្ឋមួយនៅម៉ាឡេស៊ីបានប្រើកុងតឺន័រដឹកទំនិញកែច្នៃទៅជាបន្ទប់សម្រាប់សង្គ្រោះអ្នកជំងឺកូវីដកម្រិតធ្ងន់តែម្ដង។ អាជ្ញាធរបានបង្កើតបន្ទប់សង្គ្រោះបន្ទាន់បណ្តោះអាសន្នឥតឈប់ឈរក្នុងអំឡុងពេលនៃការផ្ទុះកូវីដឆ្នាំនេះដែលឃើញករណីថ្មីនិងករណីសកម្មនៅក្នុងខែមករានិងកុម្ភៈកើនឡើងដល់កម្រិតខ្ពស់បំផុត។
ប្រទេសម៉ាឡេស៊ីបច្ចុប្បន្នមានអ្នកឆ្លងកូវីដជិត កន្លះលាននាក់ហើយ ខណៈអ្នកជាសះស្បើយមានចំនួន ៤,២សែននាក់ ក្នុងនោះ ១៩០២នាក់ត្រូវបានកត់ត្រាថាស្លាប់បាត់បង់ជីវិត៕