• រកឃើញកម្មកររោងចក្រ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ២០នាក់ឆ្លងជំងឺកូវីដ១៩

    (កំពង់ឆ្នាំង)៖ កម្មករក្នុងរោងចក្រ ហីរ៉ាយហ្សិន អៅដរ ខេមបូឌា នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ រហូតដល់២០នាក់ក្នុងពេលតែមួយ ខណៈកម្មកររាប់រយនាក់ទៀត ត្រូវយកសំណាក។ នេះបើតាមការឲ្យដឹងពី លោក ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

    លោកវេជ្ជបណ្ឌិតបានបន្តថា ករណីផ្ទុះជំងឺកូវីដ-១៩ នៅក្នុងរោងចក្រខាងលើនេះ មន្ទីរសុខាភិបាលពុំទាន់ចុះអង្កេតស្រាវជ្រាវ ឲ្យបានច្បាស់លាស់នៅឡើយទេថា តើប្រភពចម្លងអ្នកវិជ្ជមានទាំងនោះ មកពីណានៅឡើយទេ។ ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ ក្រុមការងារនឹងចុះអង្កេតស្រាវជ្រាវ ដើម្បីរកប្រភពចម្លងឲ្យបានច្បាស់ នឹងបន្តពិនិត្យសំណាកកម្មករ កម្មការិនី ជាបន្តទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ