• Kane ប្រាប់ក្លិប Tottenham អំពីបំណងចាកចេញនៅបំណាច់រដូវកាលនេះ

    (ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធសំខាន់ Harry Kane បានប្រាប់ក្លិប Tottenham Hotspur ថារូបគេចង់ចាកចេញនៅក្រោយពេលបញ្ចប់រដូវកាលនេះ ដ្បិតមាន់ខ្នាយមាសមិនអាចឈ្នះពានណាមួយនៅឡើយ គិតចាប់តាំងពីឆ្នាំ២០១២ មក។

    តាមរយៈព័ត៌មានពីគេហទំព័រ Skysport បានឲ្យដឹងថា មានក្លិបដែលលេងនៅ Premier League ធំៗ៣ បានទន្ទឹងរង់ចាំនៃការចាកចេញពី Tottenham Stadium ដើម្បីចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធអង់គ្លេស វ័យ ២៧ឆ្នាំរូបនេះរួមមាន Chelsea, Manchester City និង Manchester United ជាដើម។

    ថ្មីៗនេះដែរ Spurs ក៏បានកំពុងស្វែងរកខ្សែប្រយុទ្ធកណ្តាល បំណងមកជំនួស Harry Kane ផងដែរ តែក្លិបមាន់ខ្នាយមាសមួយនេះមិនទាន់បានដាក់តម្លៃខ្លួនណាមួយទៅលើ Kane ឡើយ ដ្បិតពួកគេពុំមានបំណងលក់តារាជើងស៊ុតនេះទេពីមុនមក។

    សូមរំលឹកផងថា Harry Kane ជាយុវជនថ្នាលរបស់ក្លិប Spurs តាំងពីរូបគេមានអាយុ ១១ឆ្នាំមកម្ល៉េះ និងត្រូវបានកោះហៅឲ្យចូលលេងក្នុងឈុតធំនៃរដូវកាល ២០០៩-២០១០ ដែលបានក្លាយជា Top scorer ប្រចាំក្លិបរហូតដល់បច្ចុប្បន្នផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ