• យាន​គ្មាន​មនុស្ស​ បើក​ចុះ​ចត​ជោគជ័យ​លើ​ដី​ភព​អង្គារ​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្រ្ត​អវកាស​ចិន​

    ទីភ្នាក់ងារ​អវកាស​ ​ចិន​ ​(CNSA)​ ​កំពុង​សាង​ប្រវត្តិសាស្រ្ត​ជូន​ជាតិ​មាតុភូមិ​ ​ក្នុង​បេសកម្ម​ Tianwen-1 ​មាន​ផ្ទុក​យាន​គ្មាន​មនុស្ស​បើក​ ឬ​យាន​រ៉ូប៉ូត​ឈ្មោះ​ថា​ ​Zhurong ​Rover​ ​បាញ់​បង្ហោះ​ចេញ​ពី​ស្ថានីយ៍​អវកាសWenchang ​ក្នុង​កោះ​ហៃ​ណាន ​តាំង​ពី​ថ្ងៃ​ទី ២៣ កក្កដា ២០២០ ​ទើប​នឹង​អាច​ចុះ​ចត​ដោយ​ជោគជ័យ​នៅ​លើ​ដី​ភព​អង្គារ ​នៅ​ថ្ងៃ​ទី ១៥ ឧសភា ២០២១ ​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​។​​

    ​បន្ទាប់​ពី​ ចិន​ អាច​ចុះ​ចត​យាន​គ្មាន​មនុស្ស​បើក​លើ​ដី​ភព​អង្គារ​ដោយ​ជោគជ័យខាងលើ សូម្បីតែ​លោក​ Dmitry Rogozin ​កាន់​តំណែង​ជា​ប្រធាន​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី​ ​ជា​អ្នក​ចេញ​សេចក្តីថ្លែងការណ៍​​អបអរសាទរ​មុន​គេ​បង្អស់​។​​

    ​រំឮក​ផង​ដែរ​ថា ​កាលពីអំឡុងឆ្នាំ ២០២០ រុស្ស៊ី និងអឺរ៉ុប ​ក៏​បង្ហើប​ឲ្យដឹងពីគ្រោងការបញ្ជូនយានមានឈ្មោះថា ExoMars ឲ្យចុះចតលើផ្ទៃភពអង្គារដែរ ប៉ុន្តែដោយសារតែការធ្វើតេស្តយានស្រាវជ្រាវនោះមិនអាចបញ្ចប់ឲ្យទាន់ពេលទើបការបាញ់បង្ហោះត្រូវពន្យារពេលដល់ឆ្នាំ ២០២២ វិញ។​

    ​ការចុះចតលើដីភពអង្គារនេះនៅឆ្នាំ ១៩៧១ សហភាពសូវៀត ធ្លាប់ប្រើប្រាស់យាន Mars 3​ ទៅចុះចតតែត្រូវបរាជ័យវិញ បន្ទាប់ពីចុះដល់ដីជាង ២០ វិនាទី ស្រាប់តែមិនអាចទំនាក់ទំនងគ្នាបាន។ ដូច្នេះ នៅពេល​នេះមានតែពីរប្រទេសប៉ុណ្ណោះ ដែលមានយានកំពុងតែដំណើរការស្រាវជ្រាវនៅលើដីនៃភពអង្គារ​គឺ ប្រទេសចិនមានយាន Zhurong Rover រីឯសហរដ្ឋអាមេរិកមានយាន Perseverance ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ