• ក្រសួង ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី «ការ​ផ្អាក​ផ្សាយពាណិជ្ជកម្ម​លើ​ Youtube នៅ​កម្ពុជា»

    អម្បាញ់មិញ​នេះ​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ចេញ​ពី​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​មូលហេតុ​ ដែល​ក្រុមហ៊ុន​យូធូប​ (Youtube) បាន​ផ្អាក​មិន​ឲ្យ​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​វីដេអូ​នៅ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជាង​ ៩០​ទៀត​។

    បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ខាង​លើ​ មូលហេតុ​ដែល​ Youtube សម្រេច​ចិត្ត​ផ្អាក​ពាណិជ្ជកម្ម​នេះ​គឺ​ដោយ​សារ​តែ​ក្រុមហ៊ុន​កំពុង​កែសម្រួល​គោលការណ៍​ផ្សាយ​ពាណិជ្ជកម្ម​ ដោយ​នៅ​ក្នុង​ពេល​នេះ​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​តែ​អ្នក​ផលិត​វីដេអូ​ណា​ដែល​តាម​បំពេញ​លក្ខខណ្ឌ​ “កម្មវិធី​ភាព​ជា​អ្នក​ដៃគូ​” (Youtube Parter Program) នៅ​ក្នុង​ប្រទេស​ជា​ដៃគូ​ប៉ុណ្ណោះ​ទើប​អាច​រក​ចំណូល​បាន​។

    Youtube នឹង​បើក​ឲ្យ​មាន​ការ​ដាក់​ពាណិជ្ជកម្មឡើង​វិញ​ជា​បន្ត​បន្ទាប់​ នៅ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ជាង​ ៩០​ប្រទេសទៀត​តាម​រយៈ​ Youtube Parter Program ។

    តាម​ការ​ពិនិត្យជាបឋម ចំពោះ​ប្រទេស​កម្ពុជា​ ខាង​តំណាង​ក្រុម​ហ៊ុន​ Youtube ថា​ជា​​ទីផ្សារ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ក្នុង​ការ​ទទួល​ Youtube Parter Program​ ដែល​ការ​សម្រេច​នេះ​ទាមទារ​ពេលវេលា​ក្នុង​ការ​រៀប​ចំ​ និង​តម្រូវ​អ្នក​ផលិត​វីដេអូ​នៅ​កម្ពុជា​ចូល​រួម​សហការ​ ឲ្យ​សមស្រប​ ទៅ​តាម​គោលការណ៍​ និង​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​បាន​កំណត់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ