• អ្នក​ចាំ​ទី Alisson តែត​ចូល​គ្រាប់​ចុង​ម៉ោង ជួយ Liverpool យក​ឈ្នះ West Brom ២-១

    អ្នក​ចាំ​ទី Alisson បាន​បង្កើត​រឿង​ភ្ញាក់ផ្អើល ដោយ​ឡើង​មក​តែត​បញ្ចូល​ទី​នៅ​ចុង​​ម៉ោង​ជួយ Liverpool យក​ឈ្នះ West Brom ២-១ កាល​ពី​យប់​មិញ។

    សម្រាប់​ការ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ West Brom ជា​អ្នក​រក​គ្រាប់​នាំ​មុខ​មុន​ដោយ​កីឡាករ Robson-Kanu នាទី​១៥។ យ៉ាងណា​ នាទី​ទី​៣៣ Mohamed Salah ទាត់​បញ្ជូល​ទី​រក​គ្រាប់​តាម​ស្មើ​វិញ​ឲ្យ​ក្រុម​ភ្ញៀវ​ Liverpool។

    ដោយ​សារ​តែ​ហង្សក្រហម​ត្រូវ​ការ​៣​ពិន្ទុ​ជា​ចាំ​បាច់​​ដើម្បី​ប្រជែង​តំណែង Top4 នៅ​នាទី​៩០+៥ អ្នក​ចាំ​ទី Alisson បាន​ឡើង​មក​ជួយ​តែត និង​រក​គ្រាប់​បាល់​បាន​សម្រេច។ ចប់​ការ​ប្រកួត​ក្រុម​លោក Jurgen Klopp ឈ្នះ ២-១ ទទួល​បាន​៣​ពិន្ទុ​យ៉ាង​មាន​សារៈសំខាន់។

    ជ័យជម្នះ​នេះ​បាន​នាំ Liverpool ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥​មាន​៦៣​ពិន្ទុ​​គម្លាត​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​លេខ​៤ Chelsea ខណៈ​​ Premier League នៅ​លល់​២​ប្រកួត​ទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ