• ថៃ ត្រៀមវ៉ាក់សាំង ១៥០លានដូសទុកចាក់ឱ្យប្រជាជន ដោយយកផ្សារទំនើបធំមួយធ្វើជាកន្លែងចាក់

    យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ លក្ខណៈឯកជនដំបូងគេបង្អស់នៅក្នុងប្រទេសថៃ នឹងត្រូវធ្វើឡើងនៅក្នុង បរិវេណផ្សារទំនើបដ៏ល្បីល្បាញ CentralPlaza Lardprao ។ នេះជាដំបូងហើយ ដែលថៃចាប់ផ្អើមផ្តល់ការចាក់វ៉ាក់សាំងទៅដល់ប្រជាជន នៅខាងក្រៅមន្ទីរពេទ្យ។

    តាមរយៈកាសែត បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ការបើកកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិ លក្ខណៈឯកជននេះ មានការអញ្ជើញចូលរួមដោយលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ដែលជាអ្នកនៅពីក្រោយជម្រុញឱ្យមានការបង្កើតទីកន្លែងចាក់វ៉ាក់សាំងផ្សេងទៀត ក្រៅតែរំពឹងពីមន្ទីរពេទ្យ។

    នាយករដ្ឋមន្រ្តីថៃរូបនេះ បានបញ្ជាក់ថា ទីកន្លែងសមស្របជាច្រើនទៀតនឹងត្រូវប្រើប្រាស់ដើម្បីបម្រើដល់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជន ដោយក្នុងនោះ នឹងមានទីតាំង ២៥បន្ថែមទៀត នៅទីក្រុង បាងកក ក្នុងពេលឆាប់ៗខាងមុខនេះ។ ប្រទេសអាស៊ានមួយនេះ បានត្រៀមវ៉ាក់សាំង AstraZeneca ផលិតនៅក្នុងស្រុកដោយ Siam Bioscience ចំនួន ១៥០លានដូសនៅចុងខែនេះ ចាក់ជូនប្រជាជន ដើម្បីការពារពីវីរុសកូវីដ១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ