• Bitcoin ធ្លាក់ថ្លៃប្រមាណ ១៧% ក្នុងរយៈមិនដល់ ២៤ ម៉ោង

    តម្លៃរូបិយបណ្ណអេឡិចត្រូនិច Bitcoin ធ្លាក់ថ្លៃប្រមាណ ១៧% ក្នុងរយៈមិនដល់ ២៤ ម៉ោងស្រួលបួលផង ពោលគឺធ្លាក់ពីតម្លៃ ៥៤៨០១ ដុល្លារមកនៅត្រឹមតម្លៃ ៤៥៧១៣ ដុល្លារ។ ការចុះធ្លាក់ចុះយ៉ាងគំហុក​នេះ​អាច​មក​ពីមហាសេដ្ឋី Elon Musk បានបង្ហោះសារសំខាន់មួយលើ Twitter កាលពីម៉ោង ៥ ភ្លឺព្រឹកមិញនេះ។

    ក្នុងសារលើ Twitter មានសេចក្ដីថា Tesla នឹងផ្អាកការទូទាត់ប្រាក់ដោយប្រើ Bitcoin ព្រោះហេតុផលការពារបរិស្ថាន ត្បិតការ Mine ឬការទូរទាត់សាច់ប្រាក់នេះ គឺប្រើប្រាស់ថាមពលអគ្គិសនីច្រើន ដូចជាការប្រើឥន្ធនៈហ្វូស៊ីល ឬធ្យូងថ្មជាដើម។

    មហាសេដ្ឋីខាងលើក៏បានបញ្ជាក់ទៀតថា ពួកគេនឹងមិនលក់ Bitcoin នោះទេ នឹងមានបំណងប្រើប្រាស់វាឆាប់ៗនេះ ដើម្បីផ្លាស់ប្ដូរការ Mine Bitcoin ឱ្យការប្រើប្រាស់ថាមពលមានភាពយូរអង្វែងផងដែរ។

    គួរបញ្ជាក់ថា កាលពីចុងខែមករា កន្លងទៅ ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់ Elon Musk បានទិញរូបិយបណ្ណអេឡិចត្រូនិច Bitcoin ប្រមាណ ១,៥ពាន់លានដុល្លារ ដើម្បីបម្រើឱ្យការទូទាត់សាច់ប្រាក់របស់ក្រុមហ៊ុននាពេលអនាគត។ ដែលជាហេតុធ្វើឱ្យតម្លៃ Bitcoin ឡើងថ្លៃខ្ពស់បំផុតបំបែកកំណត់ត្រា ក្នុងតម្លៃ ៤៣៦០៤ ដុល្លារ គិតត្រឹម ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

    សរុបមក ការដែល Elon Musk សម្រេចជ្រើសយក Bitcoin ជាមធ្យោបាយទូទាត់ប្រាក់ មិនមែនមហាសេដ្ឋីរូបនេះមិនដឹងពីហេតុផល Mine ឬការទូរទាត់សាច់ប្រាក់ Bitcoin ប៉ះពាល់បរិស្ថាន ដោយប្រើថាមពលច្រើននោះទេ ហេតុផលអាចមកពីថា ពួកគេកំពុងពីកេងចំណេញទៅលើតម្លៃបម្រែបម្រួលរបស់ Bitcoin ច្រើនជាង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ