Pad Pro ឆ្នាំ២០២១ ដែល Apple ទើបប្រកាសចេញក្ដៅៗកាលពីខែមុន ដំណើរការខ្លាំងជាង iPad Pro ឆ្នាំ២០២០ ដល់ទៅ ៥០% មិនតែប៉ុណ្ណោះវា ក៏ដំណើរការលឿនជាង MacBook Pro, MacBook Air, Mac mini ដែលចេញឆ្នាំ២០២០ និង Macbook ដែលចេញឆ្នាំ២០១៩ ផងដែរ។
ចំពោះការប្រៀបធៀបល្បឿនទាំងនេះ គឺវាស់វែងទៅតាមកម្មវិធីតេសល្បឿន Geekbench 5៖
ល្បឿន CPU របស់ iPad Pro 2021
- multi-core ៧២៨០ ពិន្ទុ
- single-core ១៧២០ ពិន្ទុ
ល្បឿន CPU ម៉ាស៊ីនកុំព្យូទ័រ MacBook Pro, MacBook Air និង Mac mini ដំណើរការដោយ ឈីប M1 ដែលចេញនៅឆ្នាំ២០២០
- multi-core ចន្លោះពី ៧៣៦០ និង ៧៤១០ ពិន្ទុ (ពិន្ទុខ្ពស់ជាង iPad Pro 2021)
- single-core ១៧០១ និង ១៧១០ ពិន្ទុ (ពិន្ទុក្រោម iPad Pro 2021)
ល្បឿន CPU ឡេបថប Macbook 2019 ដំណើរការដោយ ឈីប intel
- Multi-core ៦៨៤៥ ពិន្ទុ
- ល្បឿន CPU របស់ iPad 2020
- dual-core ៤៦៥៦ ពិន្ទុ
- single-core ១១២១ ពិន្ទុ
សរុបទៅ iPad Pro ជំនាន់ថ្មីពិតជាដំណើរការខ្លាំងមិនធម្មតានោះទេ ដែលកម្លាំងរបស់វាអាចប្រៀបធៀននឹងម៉ាស៊ីនកុំព្យូទ័រឡេបថប និងកុំព្យូទ័រខ្នាតតូចរបស់ Apple ជំនាន់ថ្មីៗបាន។
ហេតុផលដែលជម្រុញឱ្យកម្លាំងរបស់វាខ្លាំងបែបនេះ ក៏ព្រោះតែវាបានបំពាក់ដោយប្រព័ន្ធបន្ទះឈីបខ្លាំង M1 របស់ Apple មាន CPU 8-core រត់ក្នុងល្បឿន 3.2GHz និងមាន RAM រហូតដល់ទៅ 16GB ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ iPad ផងដែរ៕