• រដ្ឋបាលខេត្តកណ្ដាល បន្តណែនាំឱ្យផ្អាកលក់គ្រឿងស្រវឹង និងផ្អាកទទួលអតិថិជននៅតាមហាងអាហារ-ភេសជ្ជៈនានា

    (កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តចេញសេចក្ដីណែនាំឱ្យផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

    ក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកណ្ដាល រួមមាន៖

    ១៖ គ្រប់ទីផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ទីតាំងខាងលើត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស
    និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

    ២៖ ចំពោះភូមិសាស្ត្រក្រុងតាខ្មៅ ការប្រកបអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតអាជីវកម្មលក្ខណៈវេចខ្ចប់ ដោយបន្តផ្អាកទទួលអតិថិជនចូលទទួលទាននៅហ្នឹងកន្លែង សម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៣-១៩ ខែឧសភា ឆ្នាំ២០២១។

    ៣៖ រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់។

    ៤៖ បុគ្គលទាំងឡាយណាដែលបន្តលក់ដូរ ចែកចាយ និងចរាចរណ៍គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងពេលនៃការហាមនេះនឹងត្រូវបានអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ