• រដ្ឋបាលខេត្តកណ្តាល បន្តអនុវត្តវិធានការរដ្ឋបាល ដោយកំណត់ «តំបន់លឿងទុំ» និង «តំបន់លឿង» នៅភូមិសាស្រ្តក្រុងតាខ្មៅ

    (កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ដោយបន្តវិធានការដ្ឋបាល សម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ ដោយកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្តីសម្រេចរបស់អភិបាលខេត្តកណ្តាល ដែលបណ្តាញព័ត៌មាន ទទួលបាន។

    ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់ថា ត្រូវបានអនុវត្តវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយត្រូវកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវអនុវត្តសម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២១ ក្នុងនោះ ការកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» មានដូចខាងក្រោម៖

    * «តំបន់លឿងទុំ»៖ តំបន់បិទខ្ទប់អគារវប្បធម៌ក្នុងភូមិសាស្ត្រភូមិតាខ្មៅ២ នៃសង្កាត់តាខ្មៅ ក្រុងតាខ្មៅ
    * «តំបន់លឿង»៖ ភូមិសាស្រ្តសង្កាត់ដើមមៀន និងសង្កាត់តាខ្មៅ នៃក្រុងតាខ្មៅ លើកលែងតំបន់បិទខ្ទប់អគារវប្បធម៌ ដែលបានកំណត់ជា «តំបន់លឿងទុំ»។

    ផែនទីនៃការកំណត់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ត្រូវបានភ្ជាប់មកជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ