• ខេត្តកំពង់ឆ្នាំង រកឃើញអ្នកកើតកូវីដ៥នាក់ទៀត, ២នាក់ជាភ្នាក់ងារទូរទស្សន៍អប្សរាណែត និងប៉ុស្តិ៍លេខ៥

    (កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់បន្ថែមទៀត ខណៈអ្នកពាក់ព័ន្ធជាច្រើននាក់ បានបន្តទៅយកសំណាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

    អ្នកដែលបានផ្ទុកមេរោគកូវីដ-១៩ ខាងលើនេះមាន ឈ្មោះ យឹម សុខារិន អាយុ ប្រមាណ ៦០ ឆ្នាំ ភ្នាក់ងារទូរទស្សន៍អប្សរាណែត និងប៉ុស្តិ៍លេខ៥ ប្រចាំខេត្តកំពង់ឆ្នាំង រួមទាំងភរិយា និងកូនប្រុសតូចៗរបស់លោក២នាក់ទៀត និងមន្ត្រីនគរបាលចរាចរ ណ៍ក្រុងកំពង់ឆ្នាំងម្នាក់ផងដែរ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ។

    ដោយឡែកអ្នកដែលបានពាក់ព័ន្ធជាមួយនិងអ្នកវិជ្ជមាន ទាំងអស់ខាងលើនេះ មានទាំងសមត្ថកិច្ចនគរបាល និងអ្នកសារព័ត៌មានមួយចំនួន ក៏បានទៅពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ និងមានអ្នកពាក់ព័ ន្ធជាច្រើនទៀតដែលត្រូវមកពិនិត្យសំណាក់ជាប ណ្ដើរៗផងដែរៗ។

    លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា ជុំវិញករណីនេះ ជាព័ត៌មានបឋម មិនទាន់ជាផ្លូវការនៅឡើយទេ ដោយសារតែក្រសួងមិនទាន់ចេញសេចក្តីប្រកាសជាផ្លូវការនៅឡើយ ដូច្នេះរង់ចាំក្រសួងនឹងប្រកាសនៅថ្ងៃស្អែកទី១៣ ខែឧសភាសិន នោះសាលាខេត្តកំពង់ឆ្នាំង និងចេញសេចក្តីប្រកាសយកជាផ្លូវការតែម្តង។

    «តែទោះជាយ៉ាងនេះក្តី អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយនឹងអ្នកមានវិជ្ជមានកូវីដ១៩ខាងលើនេះ សូមមេត្តារួសរាន់មកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យរាល់ម៉ោងធ្វើការ»។ នេះជាការអំពាវនាវរបស់លោក ប្រាក់ វ៉ុន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ