នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ តាមចម្លើយសារភាពនៅមុខសមត្ថកិច្ចជំនាញ ឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំ ជាឃាតកសម្លាប់ និងដុតផ្ទះស្លាប់ប្រពន្ធកូនរហូតដល់៥នាក់។ នេះបើយោងតាមប្រភពព័ត៌មានដែលទទួលបានពីសារព័ត៌មាន BTV ។
បញ្ជាក់ហេតុការអគ្គិភ័យបន្តិច ៖ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨:៤០ នាទីយប់នៅចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងនោះ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង មានសមាជិកក្នុងគ្រួសារចំនួន០៥នាក់បានស្លាប។
យ៉ាងណាចំពោះករណីអគ្គិភ័យនេះ ត្រូវបានអ្នកជំនាញស្រាវជ្រាវរកការពិតហើយ ដែលជាលទ្ធផល ដោយមានការសហការ និងការខ្នះខ្នែងក្នុងការស្រាវជ្រាវ នាព្រឹកថ្ងៃទី ១២ ឧសភា នេះ គឺបានវែកមុខរកឃើញឃាតករពិតប្រាកដហើយ នោះគឺជាប្តី និងជាឳពុករបស់ជនរងគ្រោះ នៅក្នុងហេតុការឆេះនោះ៕