• TikTok ត្រូវបានតារាកាណាដាម្នាក់ប្ដឹងពីបទប្រើប្រាស់សំឡេងដោយគ្មានការអនុញ្ញាត

    (អាមេរិក)៖ តារាសម្ដែងម្នាក់បានប្ដឹងក្រុមហ៊ុន Tiktok ពីបទប្រើសំឡេងរបស់នាង ដោយមិនមានការអនុញ្ញាត ខណៈដែលនាងមិនធ្លាប់ទាំងប្រើប្រាស់កម្មវិធី Tiktok ទៀតផង។ នៅបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

    តារាសម្ដែងកាណាដានាង Bev Standing បានបញ្ជាក់ថា នាងមិនធ្លាប់បានប្រើប្រាស់កម្មវិធី Tiktok នោះទេ ហើយនាងក៏មិនបានដឹងផងដែរថា Tiktok បានយកសំឡេងនាងទៅប្រើប្រាស់នោះ រហូតដល់ក្រុមគ្រួសារ និងមិត្តភក្តិនាងបានបង្ហាញវាឲ្យនាងដឹង។

    មេធាវីរបស់នាង Standing បានបញ្ជាក់ថា សំឡេងរបស់នាង Standing ត្រូវបាន Tiktok យកវាទៅប្រើប្រាស់នៅក្នុងមុខងារ Text-To-Speech ដែលប្រើសម្រាប់បំប្លែងពីអក្សរទៅជាសំឡេង។

    នាង Standing បានឲ្យដឹងបន្ថែមទៀតថា Tiktok បានប្រើប្រាស់សំឡេងនាងដោយគ្មានការអនុញ្ញាត ហើយការធ្វើបែបនេះអាចបណ្តាលឲ្យប៉ះពាល់ដល់អាជីពរបស់នាងទៀតផង។

    ពាក់ព័ន្ធករណីនេះ គេនៅមិនទាន់ដឹងថា នាង Standing ប្ដឹងទាមទារសំណង ឬមួយយ៉ាងណានោះទេ ហើយខាង Tiktok ក៏មិនទាន់បានចេញមុខបំភ្លឺផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ