• ប្រទេសស្លូវ៉ាគីសម្រេចផ្អាកការចាក់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី១ ជុំវិញបញ្ហាកំណកគ្រាប់ឈាម

    (ស្លូវ៉ាគី)៖ ក្រសួងសុខាភិបាលស្លូវ៉ាគីបាននិយាយថា ខ្លួនបានសម្រេចផ្អាកការចាក់ដូសទី១ នៃវ៉ាក់សាំង AstraZeneca បន្ទាប់ពីផ្តល់សញ្ញាថា ប្រទេសមួយនេះកំពុងស៊ើបអង្កេតលើករណីអ្នកជំងឺ ដែលបានទទួលវ៉ាក់សាំងបង្ការនេះ ហើយបានស្លាប់ដោយសារបញ្ហាកំណកឈាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

    ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារនេះថា «មានតែមនុស្សដែលកំពុងរង់ចាំការចាក់វ៉ាក់សាំងលើកទី២ ប៉ុណ្ណោះ ដែលបច្ចុប្បន្នកំពុងបន្តឲ្យចាក់វ៉ាក់សាំង AstraZeneca»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ