• Cavani បន្តកិច្ចសន្យាថ្មីជាមួយ Man Utd ដល់ឆ្នាំ២០២២ នៅពេលជួយក្លិបបានច្រើនរដូវកាលនេះ

    (មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធ Edinson Cavani បានព្រមព្រៀងស៊ីញ៉េកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម Manchester United រហូតដល់បញ្ចប់រដូវកាលឆ្នាំ២០២២ ខាងមុខ បន្ថែមលើកិច្ចសន្យាចាស់ ១រដូវកាលដែលនឹងផុតកំណត់នារដូវកាលនេះ។

    កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ វ័យ ៣៤ឆ្នាំរូបនេះរកគ្រាប់ស៊ុតបញ្ចូលទីបាន ៨គ្រាប់ពីការចូលលេងបាន ៧ប្រកួត ជាមួយនឹងការជួយ Man Utd បានច្រើនក្នុងការឡើងទៅលេងផ្តាច់ព្រ័ត្រពានលំដាប់ទី២ អឺរ៉ុប UEFA Europa League និងបញ្ចប់ក្នុងតំណែង Top-4 នៅ Premier League រដូវកាលនេះផងដែរ។

    គួររំលឹកផងថា Edinson Cavani បានចុះកិច្ចសន្យារយៈពេល ១រដូវកាលលេងឲ្យក្លិបអង់គ្លេស Manchester United ក្រោយចប់កិច្ចសន្យាជាមួយ Paris Saint-Germain របស់បារាំងនាខែតុលា ឆ្នាំ២០២០ កន្លងទៅ។

    ក្រោយចុះកិច្ចសន្យាថ្មីរយៈពេល ១ឆ្នាំបន្តលេងនៅទឹកដី Old Trafford ខ្សែប្រយុទ្ធសក់វែង Cavani បានថ្លែងប្រាប់ BBC ថា «ខ្ញុំមានការអភិវឌ្ឍន៍ច្រើនក្នុងក្លិបនេះដូចអ្វីដែលឃើញស្រាប់នាពេលបច្ចុប្បន្ន ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅនៅក្នុងក្រុម និងបុគ្គលិករួមការងារឯងទៀត។ អ្វីៗទាំងអស់នេះ ជាការជំរុញទឹកចិត្តខ្ញុំបន្តលេងនៅទីនេះទៀត»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ