• ខេត្តតាកែវ ប្រកាសរកឃើញ និងបង្ហាញអត្តសញ្ញាណមនុស្សចំនួន៣៥នាក់បន្ថែមទៀត ដែលឆ្លងជំងឺកូវីដ១៩

    (តាកែវ)៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្ហាញអត្តសញ្ញាណមនុស្សចំនួន៣៥នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។

    របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្ហាញថា អ្នកជំងឺទាំង៣៥នាក់នេះរួមមាន៖ នៅស្រុកសំរោងមានចំនួន១២នាក់, នៅស្រុកព្រៃកប្បាសចំនួន១៥នាក់, នៅស្រុកបាទីចំនួន២នាក់, នៅស្រុកទ្រាំងចំនួន២នាក់, នៅស្រុកគិរីវង់ចំនួន២នាក់ និងនៅស្រុកត្រាំកក់ចំនួន២នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ