• ថៃ រកឃើញករណីដំបូង នៃវីរុសបំប្លែងខ្លួនថ្មីរបស់ឥណ្ឌា (B1617) នៅលើស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់

    (បាងកក)៖ ប្រទេសថៃបានរាយការណ៍នៅថ្ងៃចន្ទ ទី១០ ខែឧសភានេះ ពីការរកឃើញករណីដំបូង នៃវីរុសបំប្លែងខ្លួនថ្មី B1617 ដែលជាវីរុសត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

    មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃ ដែលហៅកាតថា (CCSA) បានគួសបញ្ជាក់ថា ករណីឆ្លងថ្មីនេះ ត្រូវបានរកឃើញលើស្ត្រីជនជាតិថៃមានផ្ទៃពោះក្នុងសប្តាហ៍ទី២៥ វ័យ៤២ឆ្នាំម្នាក់ ដែលបានធ្វើដំណើរជាមួយកូនប្រុសរបស់គាត់ មកពីប្រទេសប៉ាគីស្ថានកាលពីខែមុននេះ។

    នៅថ្ងៃចន្ទនេះ ក្រសួងការបរទេសថៃបានប្រកាសថា ខ្លួនក៏នឹងផ្អាកការចេញក្រដាសស្នាមអនុញ្ញាតឲ្យប្រទេស ដែលហៅកាត់ថា COE ដល់ជនបរទេសមកពីប្រទេសប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់ចាប់ពីថ្ងៃទី១០ ខែឧសភា។

    គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃកំពុងប្រយុទ្ធជាមួយរលកឆ្លងជាលើកទី៣ នៃជំងឺ COVID-19 ដែលរីករាលដាលពីចង្កោមនៅក្នុងក្លឹបរាត្រី និងពិធីជប់លៀងកាលពីខែមុន។ នៅថ្ងៃចន្ទនេះ CCSA បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១,៦៣០ករណី ក្នុងនោះមាន ០៨នាក់ជាករណីនាំចូលក្រៅពីនោះករណីឆ្លងក្នុងសហគមន៍ទាំងអស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ