• អាជ្ញាធខេត្តក្រចេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ និងអំពាវនាវដល់អ្នកពាក់ព័ន្ធ ទៅធ្វើតេស្តរកកូវីដ១៩

    (ក្រចេះ)៖ អាជ្ញាធខេត្តក្រចេះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បាចេញសេចក្តីជូនដំណឹងបញ្ជាក់ពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ និងអំពាវនាវដល់អ្នកពាក់ព័ន្ធ ទៅធ្វើតេស្តរកកូវីដ១៩ ព្រមទាំងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

    រដ្ឋបាលខេត្តក្រចេះ បានឲ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ១៩ មានឈ្មោះ អាង សន ភេទស្រី អាយុ ៧៣ឆ្នាំ មានទីលំនៅនៅភូមិស្រែសៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

    មន្ត្រីជំនាញសុខាភិបាលខេត្ត និងអាជ្ញាធរកំពុងស្រាវជ្រាវរកប្រភពចម្លង និងអ្នកប៉ះពាល់ ដើម្បីធ្វើចត្តាឡីស័ក និងស្រង់យកសំណាកតេស្ដ រកជំងឺកូវីដ-១៩។

    រដ្ឋបាលខេត្តក្រចេះ បានអំពាវនាដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយ ឈ្មោះ អាង សន សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកពាក់ព័ន្ធដោយប្រយោលជាមួយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរាយការណ៍មកអាជ្ញាធរ និងរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

    ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀសំបោរ ឈឺបំពង់ករ និងថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ