• ឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សម្លាប់មនុស្ស៦នាក់

    (កំពង់ឆ្នាំង)៖ ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ត្រូវបានអគ្គិភ័យវាយប្រហារ សម្លាប់មនុស្ស៦នាក់ នៅចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។

    លោក ផល សុភាព អធិការរងនគរបាលស្រុកបរិបូណ៌ បានឱ្យដឹងថា ផ្ទះជនរងគ្រោះដែលបានឆេះខាងលើនេះមានទំហំ ៧ម៉ែត្រគុណ១២ម៉្រែត្រ សង់ពីសរសរដែក ជញ្ជាំង និងដំបូលស័ង្កសី។ ម្ចាស់ផ្ទះមានឈ្មោះ នន់ សារ៉េត ភេទប្រុស ជាមេគ្រួសារ រស់នៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅក្នុងហេតុការណ៍នេះផ្ទះមួយខ្នង ត្រូវបានភ្លើឆេះអស់ទាំងស្រុង និងបានស្លាប់មនុស្សចំនួន៦នាក់ ក្នុងនោះមានទាំងម្ដាយ និងកូនហើយមានទាំងកូនក្នុងពោះមកនាក់ទៀតផងដែរ ដែលមើលទៅគួរឱ្យខ្លោច ចិត្តជាទីបំបំផុត។

    សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីឆេះផ្ទះខាងលើនេះ បណ្ដាលមកពីការទុស្សេខ្សែភ្លើងពេលយប់ក្នុងពេលម្ចាស់ដេកលង់លក់។ ដោយឡែកនៅក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យឆេះផ្ទះខាងលើនេះ សមត្ថកិច្ចនគរបាលស្រុកបានប្រើប្រាស់រថយន្តចំនួន៣គ្រឿង បានជួយបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ទើបបានរលត់ទាំងស្រុង។

    លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងជាអ្នកនាំពាក្យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា «ករណីឆេះផ្ទះខាងលើនេះ គឺជនរងគ្រោះមួយគ្រួសារចំនួន៦នាក់ បានស្លាប់ទាំងអស់ គឺរួចខ្លួនតែបុរសជាប្ដីម្នាក់ឈ្មោះ នួន សារ៉េត តែប៉ុណ្ណោះ។ ទាក់ទងនឹងការឆេះផ្ទះខាងលើនេះលោកកំពុងចាត់តាំងឱ្យសមត្ថកិច្ច ធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ពីមូលហេតុ នៃការឆេះផ្ទះនេះផងដែរ»។

    ដោយឡែកតាមការសន្និដ្ឋាន របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានលើកឡើងថា ផ្ទះជនរងគ្រោះសង់អំពីដែកទាំងអស់ គឺសសរក៏ដែកជញ្ជាំងស័ង្កសី ដំបូលស័ង្កសីក៏ដែក។ ដូច្នេះពេលទុស្សេខ្សែភ្លើង គឺចរន្តឆក់ភ្លើងបានឆក់អ្នកដែលបានសម្រាកក្នុងផ្ទះទាំង អស់ ទើបបណ្ដាលឱ្យរត់មិនរួច ទើបបណ្ដាលឱ្យភ្លើងឆេះស្លាប់អ្នកនៅក្នុងផ្ទះទាំងអស់តែម្ដង នៅសល់បុរសជាប្ដីតែម្នាក់ប៉ុណ្ណោះដែលបានរត់រួច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ