• អ្នកឆ្លងថ្មីៗនៅតំបន់ក្រហម និងតំបន់លឿងទុំ នៅស្ទឹងមានជ័យ មានការថយចុះច្រើន ក្នុងរយៈពេល​៥ថ្ងៃកន្លងមកនេះ

    រយៈពេលជាង ៥ ថ្ងៃមកនេះ ឃើញថា តំបន់ក្រហម និងតំបន់លឿងទុំ ដែលស្ថិតនៅក្នុងតំបន់ស្ទឹងមានជ័យ មានការថយចុះចំនួនអ្នកឆ្លង គួរឲ្យកត់សម្គាល់ ខណៈចំនួនអ្នកឆ្លងនៅទូទាំងប្រទេស មានការថយចុះជាបន្តបន្ទាប់ក្នុងរវាងប៉ុន្មានថ្ងៃនេះ។

    យោងតាមព័ត៌មានដែលទទួលបានពីសាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ០៩ ឧសភា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងតំបន់ក្រហម និងលឿងទុំ មានការធ្លាក់ចុះ ក្នុងរយៈពេល ៥ថ្ងៃកន្លងមកនេះ ។

    នេះជាលទ្ធផលយ៉ាងល្អដែលបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបានយ៉ាងខ្ជាប់ខ្ជួន មិនត្រឹមតែប៉ុណ្ណោះ នេះបង្ហាញបានថាជាជោគជ័យមួយជំហានហើយ របស់ក្រុមគ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាក្រសួងពាក់ព័ន្ធនានាផងដែរ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ