• ក្មេងស្រីរៀនថ្នាក់ទី ៦ទាញកាំភ្លើងបាញ់ប្រហារ ក្នុងសាលារៀនមួយនៅរដ្ឋ Idaho អាមេរិក បណ្តាលឲ្យមនុស្ស៣នាក់រងរបួស

    (អាមេរិក)៖ ប៉ូលិសអាមេរិកបានរាយការណ៍ឱ្យដឹងថា ក្មេងស្រីម្នាក់បានបើកការបាញ់ប្រហារនៅឯសាលារៀនមួយនៅរដ្ឋ អ៊ីដាហូ (Idaho) ភាគពាយ័ព្យនៃសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលបណ្ដាលឱ្យមនុស្ស ០៣នាក់រងរបួស មុនពេលត្រូវបានដកហូតអាវុធវិញដោយគ្រូបង្រៀនម្នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

    កូនសិស្សម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ នៅឯសាលារៀន រីកប៊ី (Rigby) ដែលស្ថិតនៅជិតទីក្រុង អ៉ីដាហូ ហ្វលស៍ (Idaho Falls) នៃរដ្ឋ Idaho សហរដ្ឋអាមេរិក គឺជាកូនសិស្សបឋមសិក្សាថ្នាក់ទី ៦ ដែលមានន័យថា នាងអាចមានអាយុចន្លោះពី ១១-១២ឆ្នាំប៉ុណ្ណោះ។

    មន្ត្រីនៅក្នុងតំបន់កើតហេតុ គឺលោក ស្ទេវ អ៊ែនដឺសុន (Steve Anderson) បានគូសបញ្ជាក់ថា «នាងបានដកកាំភ្លើងខ្លីចេញពីកាតាបរបស់នាង និងបានបាញ់ជាច្រើនគ្រាប់នៅខាងក្នុង និងក្រៅសាលារៀន។ អ្នករងរបួសគឺជាកូនសិស្ស ០២នាក់ និងបុគ្គលិកម្នាក់ ប៉ុន្តែពួកគេទំនងជាងមិនមាន គ្រោះថ្នាក់ដល់ជីវិតនោះឡើយ»។

    មន្ត្រីខាងលើបានបញ្ជាក់បន្ថែមថា «ក្នុងអំឡុងពេលនៃការបាញ់ប្រហារ គ្រូបង្រៀនម្នាក់បានព្យាយាមដកហូតអាវុធ ចេញពីកូនសិស្សម្នាក់នោះ ហើយបានឃាត់ខ្លួននាងជាបណ្តោះអាសន្ន ដើម្បីរង់ចាំចាត់ការទៅតាមផ្លូវច្បាប់»។ ករណីប្រើប្រាស់អាវុធ ដោយក្មេងមិនទាន់គ្រប់អាយុនេះ កំពុងត្រូវបានស៊ើបអង្កេតដោយ ទីភ្នាក់ងារ FBI ក៏ដូចជាអាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់៕ក្មេងស្រីរៀនថ្នាក់ទី៦ទាញកាំភ្លើងបាញ់ប្រហារ ក្នុងសាលារៀនមួយនៅរដ្ឋ Idaho, មនុស្ស៣នាក់រងរបួស

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ