• Twitter ដាក់ឱ្យប្រើប្រាស់មុខងារផ្ញើប្រាក់

    (អាមេរិក)៖ បណ្ដាញសង្គម Twitter បានប្រកាសបង្ហាញ Tool ថ្មីមួយដែលមានឈ្មោះថា «Tip Jar» វាមានតួនាទី ក្នុងការផ្ញើប្រាក់ ប៉ុន្តែមិនមែនផ្ញើពីធនាគារមួយទៅធនាគារមួយនោះទេ វាត្រូវបានអនុញ្ញាតឱ្យផ្ញើនៅក្នុងទម្រង់តិចតួចប៉ុណ្ណោះ ពោលគឺវាជាលក្ខណៈ លុយទឹកតែ ឬលុយធីប។ នេះបើយោងតាម ការ ចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។

    បើតាមការបញ្ជាក់របស់ Twitter បានឱ្យដឹងថា អ្នកប្រើប្រាស់អាចធ្វើការភ្ជាប់សេវាកម្ម Tip Jar បានតាមរយៈគណនីរបស់ Twitter ហើយអាចប្រើប្រាស់សេវាកម្មទូទាត់ប្រាក់ដូចជា Bandcamp, Cash App, Patreon, PayPal និង Venmo ក្នុងការផ្ញើ ប្រាក់ ទៅ ឱ្យគណនីណាមួយ (Creators) ដែលចង់ផ្ញើ។ សម្រាប់ការផ្ញើប្រាក់នេះផងដែរ ក្រុមហ៊ុន Twitter មិនបានកាត់ថ្លៃសេវាឡើយ។

    មុខងារមួយនេះ បើនិយាយឱ្យស្រួលស្ដាប់គឺ Twitter បង្កើតឡើងមកដើម្បីឱ្យអ្នកប្រើប្រាស់ទាំងអស់អាចធ្វើការបរិច្ឆាគប្រាក់ ទៅឱ្យ គណនីណាមួយដូចជា អង្គការមិនស្វែងរកប្រាក់ចំណូល, ក្រុមអ្នកស្រាវជ្រាវដើម្បីផលប្រយោជន៍មនុស្សជាតិ, អ្នកកាសែតឯករាជ្យ ជាដើម។

    គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Twitter បានដាក់ឱ្យប្រើប្រាស់មុខងារ Spaces ដែលជាកន្លែងមួយសម្រាប់អ្នកប្រើប្រាស់បង្កើតជា បន្ទប់ប្រជុំមួយ និងអាចពិភាក្សាគ្នាជាសារសំឡេងបាន ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែទទួលបាននូវភាពងាយស្រួលបន្ថែមទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ