• ឥណ្ឌា រកឃើញអ្នកឆ្លងកូវីដ-១៩ជាង «៤១២,០០០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺជិត ៤,០០០នាក់ស្លាប់

    (ញូដេលី)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៤១២,៦១៨នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៩៨២នាក់បាត់បង់ជីវិត។ ចំនួនករណីឆ្លង និងស្លាប់ដែលត្រូវបានប្រកាសចេញនេះ គឺសុទ្ធតែជាតួលេខខ្ពស់បំផុត ដែលឥណ្ឌាទើបជួបប្រទះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។

    ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២១,០៧០,៨៥២ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២៣០,១៥១នាក់ និងជាសះស្បើយឡើងវិញ ១៧.២៧លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៥៧លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។

    គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី ៣ នៃ COVID-19 ដែលបាននិងកំពុងបោកបក់នោះ ប្រទេសឥណ្ឌាពេលនេះបានទទួលជំនួយពីបរទេស ជាពិសេសគឺអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យសរុបជាង ៣,០០០តោនរួចទៅហើយ។ បន្ថែមពីនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ ក៏បានប្រកាសពីការគាំទ្រសំណើរបស់ឥណ្ឌា សម្រាប់ការលើកលែងកម្មសិទ្ធិបញ្ញា ឬប៉ាតង់វ៉ាក់សាំង COVID-19 ហើយថានឹងចរចាពីបញ្ហានេះ ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ