• សហរដ្ឋអាមេរិកប្រកាសគាំទ្រការលើកលែងប៉ាតង់វ៉ាក់សាំងកូវីដ-១៩

    (វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសពីការគាំទ្រសម្រាប់ការលើកលែងកម្មសិទ្ធិបញ្ញា ឬប៉ាតង់វ៉ាក់សាំង COVID-19 ហើយថានឹងចរចាពីបញ្ហានេះជាមួយអង្គការពាណិជ្ជកម្មពិភពលោក WTO។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។

    អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថាខណៈសិទ្ធិកម្មសិទ្ធិបញ្ញាសម្រាប់សហគ្រាសនានាគឺ ជារឿងសំខាន់ សហរដ្ឋអាមេរិកគាំទ្រចំពោះការលើកលែងប៉ាតង់វ៉ាក់សាំង COVID-19។ លោកស្រី Tai បន្ថែមទៀតថាការសម្រេចចិត្តបែបនេះគឺដោយសារតែ សហរដ្ឋអាមេរិកមើលឃើញថា COVID-19 ជាបញ្ហាសុខាភិបាលសកល និងកាលៈទេសៈបន្ទាន់ដែលត្រូវឱ្យមានវិធានការលើកលែងពិសេស។]

    គួរបញ្ជាក់ថា អង្គការពាណិជ្ជកម្មពិភពលោក WTO ប្រឈមមុខនឹងការអំពាវនាវពីប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងជាច្រើនខែមកហើយ ដោយពួកគេចង់ ឱ្យអង្គការមួយនេះព្យួរប៉ាតង់ ឬកម្មសិទ្ធិបញ្ញា COVID-19 ជាបណ្ដោះអាសន្នដើម្បីបង្កើនការផលិតវ៉ាក់សាំងនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍដែលកំពុង ត្រូវការវ៉ាក់សាំងជាចាំបាច់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ