• តម្លៃឡាន Tesla Model X កំពុងដាក់លក់នៅខ្មែរ

    កាលពីប៉ុន្មានថ្ងៃមុននេះ ឃ្លាំងលក់រថយន្តមួយកន្លែងមានឈ្មោះថា Electric Motors Club Cambodia បាននាំយករថយន្ត Tesla Model X មកលក់ ដោយវាជា Model X គ្រឿងទី២ ហើយ ដែលមានវត្តមាននៅកម្ពុជា។

    បើតាមការបញ្ជាក់ពីឃ្លាំងខាងលើ បានឲ្យដឹងថា រថយន្ត Tesla Model X នោះ គឺជាម៉ូដែល 90D ស៊េរីឆ្នាំ២០១៦ ហើយត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១០ម៉ឺនដុល្លារ ដោយមានការធានារយៈពេល ៦ខែទៀតផង។

    គួរឲ្យដឹងថា រថយន្ត Tesla Model X 90D មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២គ្រាប់ ដែលបង្កើតកម្លាំងសរុបបាន ៥១៨សេះ និងកម្លាំងបង្វិល ៦៦០ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រព័ន្ធប៉ុងពីរ AWD។ វាបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៩០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ២៥៧ម៉ាយ៍ ឬ ៤១៣គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

    រថយន្ត SUV កៅអី ៣ ជួរនេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥វិនាទី និងមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ